기사한줄요약
게시물 내용
📰 អត្ថបទណែនាំសម្រាប់ជនបរទេស
បើអ្នកជាជនបរទេសរស់នៅក្នុងប្រទេសកូរ៉េ ការទៅការិយាល័យ ឬការដោះស្រាយការងារដែលទាក់ទងនឹងវីសា តែងតែចំណាយពេល និងមានមនុស្សច្រើន។ ដើម្បីជៀសវាងការរង់ចាំយូរ អ្នកគួរធ្វើ ការកក់ពេលមុនតាមប្រព័ន្ធ HiKorea។
HiKorea គឺជាគេហទំព័រផ្លូវការដែលអាចជួយអ្នកកក់ពេល ស្នើសុំឯកសារ ឬស្នើសុំផ្សេងៗ ដោយងាយស្រួល។ ការកក់មុននឹងជួយអ្នកសន្សំសំចៃពេលវេលា និងធានាថាអ្នកទទួលបានសេវាកម្មនៅថ្ងៃ និងម៉ោងដែលអ្នកចង់បាន។
សូមណែនាំឲ្យមិត្តៗជនបរទេសទាំងអស់ ចូលប្រើសេវាកម្មនេះ ដើម្បីឲ្យការរស់នៅក្នុងកូរ៉េកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
📌 របៀបកក់ពេលនៅ អេប HiKorea
1. ចូលទៅកាន់គេហទំព័រ HiKorea
• បើកកម្មវិធីអ៊ីនធឺណិត ហើយចូលទៅកាន់ www.hikorea.go.kr
• អាចជ្រើសរើសភាសា ដូចជា កូរ៉េ អង់គ្លេស ចិន វៀតណាម ជាដើម។
2. ចុះឈ្មោះសមាជិក ឬ ចូលប្រើប្រាស់
• ប្រសិនបើមានគណនីរួចហើយ → ចូលប្រើប្រាស់ (Login)
• ប្រសិនបើប្រើជាលើកដំបូង → ចុះឈ្មោះសមាជិក (Sign Up)
• ជ្រើស "외국인 회원가입"
• បញ្ចូលលេខអាយឌីកាត (외국인등록번호 ឬ 거소신고번호) អ៊ីមែល និងព័ត៌មានផ្សេងៗ ដើម្បីបញ្ចប់ការចុះឈ្មោះ។
3. ជ្រើសម៉ឺនុយកក់ពេល
• ចុចម៉ឺនុយ [방문예약] នៅផ្នែកខាងលើ
• ជ្រើស “출입국.외국인 관서 방문예약”
4. ជ្រើសការិយាល័យ និងប្រភេទសេវាកម្ម
• ជ្រើស ការិយាល័យ/សាខា ដែលចង់ទៅ
• ជ្រើសប្រភេទសេវា (ឧ. ចុះឈ្មោះជនបរទេស ផ្លាស់ប្តូរវីសា បន្តរយៈពេលស្នាក់នៅ ជាដើម)
5. ជ្រើសកាលបរិច្ឆេទ និងម៉ោង
• កាលបរិច្ឆេទដែលអាចកក់បាន នឹងបង្ហាញនៅលើប្រតិទិន
• ចុចជ្រើសថ្ងៃ និងម៉ោងដែលចង់ទៅ
6. បញ្ចូលព័ត៌មានអ្នកចុះឈ្មោះ
• បំពេញឈ្មោះ បញ្ចូលលេខអាយឌីកាត លេខទូរស័ព្ទ
• សរសេរព័ត៌មានខ្លីៗអំពីមូលហេតុដែលទៅ
7. បញ្ចប់ការកក់
• បន្ទាប់ពីបញ្ចប់ អ្នកនឹងទទួលបាន លេខរៀងកក់ និង ប័ណ្ណបញ្ជាក់
• អាចរក្សាទុកជា PDF ឬព្រីន ដើម្បីយកទៅ
8. ការរៀបចំថ្ងៃទៅផ្ទល់
• ទៅដល់មុនម៉ោងប្រហែល 10~15 នាទី
• យកអត្តសញ្ញាណប័ណ្ណ (외국인등록증) និងឯកសារដែលត្រូវការ
• បង្ហាញប័ណ្ណបញ្ជាក់ការកក់ពេល
• 💡 ព័ត៌មានបន្ថែម
• អាចកក់ពេលបានចាប់ពី 3 ខែមុន
• ការិយាល័យពេញនិយម (ឧ. សេអ៊ូល, សូវ៉ុន) តែងតែអស់កន្លែងកក់ ដូច្នេះគួរចូលកក់នៅពេលព្រឹក
• អាចផ្លាស់ប្តូរ/លុបការកក់បាន នៅកន្លែង[방문예약 확인/ 변경]
📰 외국인들에게 드리는 추천 글
한국에 거주하는 외국인이라면, 출입국·외국인청을 방문하거나 비자 관련 업무를 처리할 때 대기 시간이 길고 인원이 많아 불편을 겪는 경우가 많습니다.
이런 불편을 줄이기 위해서는 하이코리아(HiKorea) 방문예약을 꼭 이용하는 것이 좋습니다.
하이코리아는 예약뿐만 아니라 각종 서류 신청, 체류 관련 업무를 온라인으로 처리할 수 있는 공식 사이트입니다.
방문 전에 예약을 해 두면 시간을 절약할 수 있고, 원하는 날짜와 시간에 편리하게 서비스를 받을 수 있습니다.
외국인 여러분, 하이코리아 방문예약을 활용해 한국 생활을 더 편하고 효율적으로 만들어 보세요
📌 하이코리아 방문예약 방법
1. 하이코리아 접속
웹브라우저에서 www.hikorea.go.kr 에 접속합니다.
한국어, 영어, 중국어, 베트남어 등 언어 선택 가능.
2. 회원가입 또는 로그인
이미 계정이 있으면 로그인
처음 이용이면 회원가입 진행 → 외국인은 ‘외국인 회원가입’ 선택
외국인등록번호(또는 거소신고번호), 이메일 등 입력 후 가입.
3. 방문예약 메뉴 선택
상단 메뉴에서 [방문예약] 클릭
“출입국·외국인 관서 방문예약” 선택
4. 관서(사무소)와 업무 선택
방문할 출입국·외국인청 또는 출장소 선택
업무 종류(예: 외국인등록, 체류자격 변경, 체류기간 연장 등) 선택
5. 날짜·시간 선택
예약 가능 날짜가 달력에 표시됨
원하시는 날짜와 시간 클릭
6. 신청인 정보 입력
이름, 외국인등록번호, 연락처 등 확인·입력
방문 사유를 간단히 기재
7. 예약 완료 & 출력
예약이 완료되면 예약번호와 확인증이 나옵니다.
확인증은 PDF로 저장하거나 인쇄하여 방문 시 지참
8. 방문 당일 준비
예약시간 10~15분 전에 도착
신분증(외국인등록증)과 필요한 서류 지참
예약확인증 제시 후 접수
💡 팁
예약은 최대 3개월 전부터 가능
인기 있는 관서(서울, 수원 등)는 빨리 마감되니 아침에 접속하는 것이 좋음
예약 변경·취소도 로그인 후 [방문예약 확인/변경] 메뉴에서 가능
개인 게시물: https://m.blog.naver.com/yiimai329/223965625579
이마이 기자 경기외국인SNS기자단
댓글
0